(សៀមរាប)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២,២០៥គ្រួសារ (ស្មើនឹង ៦,៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប…
Author: admin
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅដើមខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួនបួន ចំនួន៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦…
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម –
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។
អតីតអភិបាលរង លោកស្រី ឈី វ៉ា ត្រូវបានតែងតាំងជាអភិបាលថ្មី ខេត្តកោះកុង
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុងថ្មី ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយនៅកម្ពុជា។ ព្រះរាជក្រឹត្យនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥។ លោកស្រី ឈី វ៉ា ធ្លាប់បម្រើការងារជាអភិបាលរងខេត្តកោះកុង មុនពេលត្រូវបានតែងតាំងជាអភិបាលខេត្ត។ លោកស្រីបានជំនួសតំណែងលោកស្រី មិថុនា…
កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសអាស៊ានរឿងបញ្ជូនទ័ពរក្សាសន្ដិសុខក្រោមឆ័ត្រ UN
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានកោតសរសើរកម្ពុជា ចំពោះស្មារតីចូលរួមរក្សាសន្ដិសុខពិភពលោក។ កម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនជាង ៩,០០០នាក់ ទៅកាន់ប្រទេសកំពុងញាំញីដោយភ្លើងសង្គ្រាម ដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឯកអគ្គរដ្ឋទូតរូបនេះ និយាយថា សូមសម្ដែងគារវកិច្ចដល់កម្ពុជាដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩,១៩៩ នាក់ទៅកាន់ប្រទេសផ្សេងៗ។…
មិនធម្មតា! ប្រវត្តិលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន អ្នកជំនាញកិច្ចការអន្តរជាតិដ៏ឆ្នើមរបស់កម្ពុជា
ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន គឺជាឥស្សរជនដ៏លេចធ្លោមួយរូបក្នុងវិស័យអប់រំ យោធា និងការទូតនៅកម្ពុជា។ លោកត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រយោធា ជាពិសេសក្នុងសម័យកាលខ្មែរក្រហម និងសង្គ្រាមស៊ីវិលនៅកម្ពុជា។ ១. ប្រវត្តិការសិក្សា និងការបណ្តុះបណ្តាល លោកបណ្ឌិត បូរ៉ាដែន មានមូលដ្ឋានចំណេះដឹងយ៉ាងរឹងមាំពីគ្រឹះស្ថានសិក្សាល្បីៗលើពិភពលោក៖ • កម្រិតបណ្ឌិត (PhD): លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ…
ទោះអ្នកជាហ្វេន Apple ក៏ដោយ ប៉ុន្ដែផលិតផលទាំង១១ នេះ មានមនុស្សតិចណាស់ធ្លាប់បានឃើញ
កន្លងមកយើងស្គាល់ ក្រុមហ៊ុន Apple តាមរយៈផលិតផល ទូរសព្ទ iPhone, ថេបប្លែត iPad ឬកុំព្យូទ័រ MacBook និង iMac ជាដើម ប៉ុន្ដែប្រហែលមិនសូវមានមនុស្សច្រើននោះធ្លាប់បានដឹងថា Apple ក៏មានផលិតផលចម្លែកៗផ្សេងទៀតធ្លាប់បានប្រកាសចេញដូចខាងក្រោមនេះ។ ១. ឆ្នាំ១៩៩៣ Apple បញ្ចេញ គំនូរភ្ជួរជញ្ជាំងឡូហ្គោផ្លែប៉ោម៧ពណ៌ មានចំនួនតែ…
ខ្សែសាករបស់ Apple ប្រើមិនបានយូរ បែក! មានមូលហេតុពាក់ព័ន្ធនឹង Stve Jobs
ខ្សែសាករបស់ iPhone, iPad និង Macbook ត្រូវបានអ្នកប្រើជាច្រើនត្អូញត្អែរ អំពីគុណភាពជ័ររបស់វា ថាឆាប់បែក ខណៈប្រើទើបបានប៉ុន្មានខែប៉ុណ្ណោះ ពិសេសគឺត្រង់កន្លែងខ្សែសាកទៅក្បាលសាក និងពីខ្សែសាកទៅក្បាល USB។ មូលហេតុបណ្ដាលមកពីកត្តាធំៗចំនួន២៖ ទីមួយ គឺដើម្បីភាពស្រស់ស្អាត ដើម្បីឱ្យខ្សែសាកមានរាងស្ដើង មិនមានគន្លាក់ជ័រធំមើលទៅគ្រើម ទើបក្រុមអ្នករចនារបស់ Apple បានដកគន្លាក់ជ័រធំនៅដើមខ្សែដែលប្រើសម្រាប់ទប់ចលនាបត់បែន ដោយជំនួសនូវផ្លាស់ស្ទិចរាងមូលរលោងជំនួសវិញ។…