Hyundai បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​ សង់​រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់​លើ​ទឹក​ដីសហរដ្ឋ​អាមេរិក​

ក្រុមហ៊ុនរថយន្ត Hyundai បានចុះហត្ថលេខា​វិនិយោគទឹកប្រាក់ចំនួន ៥,៥៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអាគុុយរថយន្តអគ្គិសនី គ្រឿងបង្គុំ និងតួរថយន្ដអគ្គិសនី ខណៈដែល​នេះគឺជា រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់​របស់ Hyundai នៅលើទឹកដី​សហរដ្ឋអាមេរិក​។​ ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូងខាងលើ បានកំណត់យកឆ្នាំ ២០២៣ គឺជាឆ្នាំចាប់ផ្ដើម​សាងសង់រោងចក្រលើទំហំដី ១១៨២,៨៩ ហិចតាដែលមានទីតាំងនៅទីក្រុង Savannah ក្នុងរដ្ឋ…

អ្នកឌីហ្សាញ​រូបរាង Hyundai Ioniq 5 ទទួលបានពានឆ្នើម​ប្រចាំឆ្នាំ២០២៣

អ្នកនៅពីក្រោយ​នៃការឌីហ្សាញ​រថយន្ត Hyundai Ioniq 5 ដែលគ្រប់គ្នា​សុទ្ធតែភ្ញាក់ផ្អើល​ និងកោត​សរសើរ​រូបរាង​របស់​​រថយន្តនេះ បានទទួលការបោះឆ្នោត​ថា​ជាមនុស្សឆ្នើម​បំផុតម្នាក់​ក្នុង​ឧស្សាហកម្ម​រថយន្ត​ពិភពលោក។ លោក Sang Yup Lee អនុប្រធាន​ក្រុមហ៊ុន និង​ជា​នាយកឌីហ្សាញសាកល​របស់​ Hyundai និង Genesis ថ្មីៗនេះ ត្រូវបានជាប់ឈ្មោះ​ប្រចាំឆ្នាំនៅ World Automobile…

Hyundai ត្រៀមយក Santa Fe ធ្វើជាអាវុធ​ SUV អគ្គិសនី​ វាយលុកក្នុងទីផ្សារ

ក្រុមហ៊ុន Hyundai ត្រូវបានគេដឹងថា កំពុងអភិវឌ្ឍ​រថយន្ត Santa Fe ទៅជាប្រភេទ SUV អគ្គិសនី និងភីកអាប់​អគ្គិសនីថ្មីសន្លាង ដើម្បីទន្ទ្រានចូលទីផ្សារ​អាមេរិក។ គួរដឹងថា Santa Fe គឺជារថយន្ត SUV លក់ដាច់ជាងគេបំផុតទី២ របស់ Hyundai នៅសហរដ្ឋអាមេរិក…