ពេជ្រ សោភា ប្រាប់ឲ្យ ទ្រី ដាណា អត់ធ្មត់ តែក្ដៅស្លឹកត្រចៀកពេក ទ្រី ដាណា ស្រែកឡើងផ្អើលមហាជន
រយៈពេលពីរថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានជជែកគ្នាច្រើនលើករណី ទ្រី ដាណា សុំច្បាប់អនុញ្ញាតថតកម្មវិធី “សង្គ្រាន្ដឆ្នាំថ្មី ២០២៣” ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតំបន់អង្គរ តែមិនបានដូចបំណង។\

គម្រោងបោះលុយជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំកម្មវិធីកម្សាន្ដ ដោយផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសនោះ ត្រូវបានអ្នកជំនួញល្បីឈ្មោះរូបនេះ ប្ដូរចិត្ដម្ដងលុបចោល ម្ដងនៅបន្ដធ្វើដោយគ្រាន់តែបង្ហាញការអន់ចិត្ដចំពោះមន្ដ្រី នៃក្រសួងវប្បធម៌។ អ្នកនាងថា មន្ដ្រី នៃក្រសួងវប្បធម៌ តឹងរឹងហួសហេតុក្នុងការអនុញ្ញាត ទាំងដែលខ្លួនបានគោរពទៅតាមគោលកាណ៍ណែនាំ ប៉ុន្ដែ ចាំឆ្លងអ្នកនេះ ឆ្លងអ្នកនោះ ដូចជាទៅសុំភ្លើងយក្ស។

ទន្ទឹមនិងមានការជជែកគ្នានេះ តារាចម្រៀង ពេជ្រ សោភា ដែលជាអ្នករាប់អាន និងជាតំណាងចែកចាយផលិតផលង NNP របស់អ្នកស្រី ទ្រី ដាណា ដែរនោះ បានប្រាប់ឲ្យ ទ្រី ដាណា ត្រូវតែស៊ូទ្រា ក្នុងរឿងនេះ។ ប៉ុន្ដែម្សិលមិញ ទ្រី ដាណា ឆ្លើយតបភ្លាមៗថា៖ “លែងស៊ូហើយ នឹកឃើញថាសង្គ្រានមនុស្សរាប់លាននាក់ដែលមើល ខ្ញុំមានបំណងផ្សព្វផ្សាយវប្បធម៌តែឥឡូវខ្ជិលណាស់ ចំណាយលុយច្រើន គ្មានបានអីមកវិញផង ធ្វើដើម្បីខ្មែរ តែឥឡូវលែងហើយបង…ខ្ញុំចង់ធ្វើអីដែលខ្ញុំចង់ធ្វើវិញ”។
