Hyundai បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​ សង់​រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់​លើ​ទឹក​ដីសហរដ្ឋ​អាមេរិក​

admin By admin December 31, 2025

ក្រុមហ៊ុនរថយន្ត Hyundai បានចុះហត្ថលេខា​វិនិយោគទឹកប្រាក់ចំនួន ៥,៥៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអាគុុយរថយន្តអគ្គិសនី គ្រឿងបង្គុំ និងតួរថយន្ដអគ្គិសនី ខណៈដែល​នេះគឺជា រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់​របស់ Hyundai នៅលើទឹកដី​សហរដ្ឋអាមេរិក​។​

ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូងខាងលើ បានកំណត់យកឆ្នាំ ២០២៣ គឺជាឆ្នាំចាប់ផ្ដើម​សាងសង់រោងចក្រលើទំហំដី ១១៨២,៨៩ ហិចតាដែលមានទីតាំងនៅទីក្រុង Savannah ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

គម្រោង​នេះនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខណៈដែលលទ្ធភាព​នៃការ​ផលិតរថយន្តក្នុងរង្វង់ប្រមាណ​ ៣០ មុ៉ឺនគ្រឿង​ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឲ្យ​​ដឹងពី​ម៉ូឌែល​ជាក់លាក់ណាមួយ​នឹង​ត្រូវ​ផលិត​ក្នុង​ឆ្នាំដំបូង​នោះ​ទេ។​’

កិច្ចសហការរវាង Hyundai Motor Group ជាមួយនឹងអាជ្ញាធររដ្ឋ Georgia នឹងអាចជួយបង្កើតការងារបានចំនួន ៨១០០ កន្លែង ​សម្រាប់ពលរដ្ឋអាមេរិក។ លើសពីនេះ​ក្រុមហ៊ុនក៏មាន​គម្រោង​ពង្រីករោងចក្រក្នុងគោលបំណងអភិវឌ្ឍន៍​លើមនុស្សយន្ត រថយន្តអាចហោះបាន ប្រព័ន្ធបើកបរ​ស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI ​។​​​​

Leave a Reply

Your email address will not be published. Required fields are marked *