ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី(ផ្សារដេីមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករដែលខ្វះខាតខ្លាំង ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។ ការស្នេីសុំបន្តលក់ដូរនៅទីតាំងដដែលនៅលេីចិញ្ចេីមផ្លូវ ទ្រូងផ្លូវនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានទេ។ ដូចនេះជម្រេីសដ៏ល្អ សូមអញ្ជេីញបងប្អូនអាជីវករទៅលក់នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រេីន ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដេីមគថ្មី) ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ ដេីម្បីចូលរួមលេីកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។







