ឡិច ស៊ឺស ខេមបូឌាបានរកឃើញអ្នកឈ្នះពានកីឡាករវាយកូនហ្គោលដ៏ឆ្នើមមួយរូបតំណាងអោយកម្ពុជា ទៅប្រកួតនៅលើឆាកអន្តជាតិ Lexus Asia Cup 2026!
ភ្នំពេញ ទី២៩ ខែតុលា ឆ្នាំ២០២៥ – ឡិច ស៊ឺស ខេមបូឌា ដែលជាម៉ាកយីហោរថយន្តប្រណីតល្បីឈ្មោះ បានរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលជាមួយ អតិថិជនរបស់ខ្លួន ដែលបានរៀបចំឡើងនៅទីលានវាយកូនហ្គោលលំដាប់ផ្កាយ៥ វឌ្ឍនៈ ហ្គោលរីសត។
ព្រឹត្តិការណ៍នេះមានគោលបំណងជ្រើសរើសកីឡាករឬកីឡាការិនីឆ្នើម ដើម្បីតំណាងឱ្យកម្ពុជាចូលរួមក្នុងការប្រកួត Lexus Asia Cup 2026 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។

Lexus Asia Cup គឺជាព្រឹត្តិការណ៍ប្រកួតហ្គោល ដ៏មានកិត្តិនាមមួយនៅតំបន់អាស៊ី ដែលឧបត្ថម្ភដោយ ឡិច ស៊ឺស ជាម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Toyota។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសឱ្យកីឡាករ វាយកូនហ្គោលឆ្នើមមកពីបណ្តាប្រទេសអាស៊ី និងពិភពលោកប្រកួតប្រជែងគ្នាក្នុងទម្រង់ក្រុម ដើម្បីបង្ហាញសមត្ថភាព និងបង្កើនកិត្តិសព្ទិកីឡាហ្គោលនៅតំបន់អាស៊ី។
ក្នុងនាមជាអគ្គនាយកប្រតិបត្តិ ឡិច ស៊ឺស ខេមបូឌា លោក Kensuke Tsuchiya បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការអញ្ជើញស្វាគមន៍អតិថិជនរបស់ ឡិច ស៊ឺស ខេមបូឌា ដែលជាអ្នកស្នេហាវិស័យកីឡា វាយកូនហ្គោលមួយនេះ មកកាន់ព្រឹត្តិការណ៍ Lexus Cambodia Cup 2025។

លោកបន្តថា “គោលបំណងក្នុងការប្រកួតថ្ងៃនេះ គឺមិនមែនផ្ដោតលើ ពីការប្រកួតមួយផ្នែកទេ។ តែឡិច ស៊ឺស ខេមបូឌា ចង់យកពេលវេលាដ៏មានតម្លៃមួយនេះ ដើម្បីបង្កើនចំណងមិត្តភាពជាមួយអតិថិជនទាំងអស់គ្នា និងស្វែងយល់កាន់តែច្បាស់ពីតម្រូវការអតិថិជនម្នាក់ៗ។”
ការយល់ឃើញនេះគឺបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណរបស់ ឡិច ស៊ឺស ដែលជាម៉ាកសញ្ញាមួយ ផលិតឡើងដោយឈរលើប្រណីតភាព ភាពច្នៃប្រឌិត និងការប្រឹងប្រែងសម្រេចឲ្យបាននូវភាពល្អឥតខ្ចោះលើគ្រប់ចំណុចជូនអតិថិជនរបស់ខ្លួន។
ហើយលោក Kensuke Tsuchiya សង្ឃឹមផងដែរថា ការបើកទំព័រថ្មីនៃ ការប្រកួតកីឡាលំដាប់ថ្នាក់ខ្ពស់ វាយកូនហ្គោលមួយនេះ នឹងជួយអោយ ឡិច ស៊ឺស ខេមបូឌាបង្កើតស្តង់ដារថ្មីសម្រាប់ខ្លួនឯង ជូនអតិថិជន។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសពី កីឡាការនីវាយកូនហ្គោលអាជីពដ៏ឆ្នើម Harmonie Yin ដែលជាកីឡាការនីកូនខ្មែរតំបូងគេបំផុត ដែលបង្កើតប្រវត្តិសាស្ត្រទទួលបានការទទួលស្គាល់លំដាប់ពិន្ទុពី a World Amateur Golf Ranking (WAGR)

ទន្ទឹមនឹងនេះដែរ បន្ទាប់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់កីឡាករគ្រប់រូប ជាលទ្ធផល ឡិច ស៊ឺស ខេមបូឌាបានរកឃើញអ្នកឈ្នះដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន ៣រូប ដែលរួមមាន៖
១. កីឡាករ ថោ ជេដ្ឋា ទទួលបានលំដាប់ពិន្ទុខ្ពស់ (Champion)
២. កីឡាករ សៀ គិរីរាជ ទទួលបានលំដាប់ពិន្ទុរងទី១ (1st Runner Up)
៣. កីឡាករ Shin Brian ទទួលបានលំដាប់ពិន្ទុរងទី២ (2nd Runner Up)
